ព្រះសិវៈ
ព្រះសិវៈ គឺជាព្រះមួយដែលមាននៅក្នុងសាសនាព្រាហ្មណ៍មានលក្ខណៈពិសេសសម្រាប់ សម្គាល់ដូចតទៅ៖
មានមុខមួយ ប៉ុន្តែអាចបែងភាគជាមុខ៥
កខៀវ (ក្នុងរឿងព្រះកុរមៈ)
សម្លៀកបំពាក់ស្បែកខ្លា ឬស្បែកដំរី
ពាក់មូករាងរមូរមូល ហើយនៅនឹងមួកមានរូបព្រះចន្ទមួយចំណិតរាងកណ្តៀវ
មានភ្នែក៣ដែលភ្នែកទី៣គឺអគ្គីនេត្រនៅនឹងថ្ងាសសម្រាប់ក្រឡេកឆេះ
ពាក់នាគជាសង្វារ
មានគោឡើងកឈ្មោះនិន្ទជាជំនិះ
មានមហេសី ឬ សក្តិ ៩ អង្គគឺ៖
កខៀវ (ក្នុងរឿងព្រះកុរមៈ)
សម្លៀកបំពាក់ស្បែកខ្លា ឬស្បែកដំរី
ពាក់មូករាងរមូរមូល ហើយនៅនឹងមួកមានរូបព្រះចន្ទមួយចំណិតរាងកណ្តៀវ
មានភ្នែក៣ដែលភ្នែកទី៣គឺអគ្គីនេត្រនៅនឹងថ្ងាសសម្រាប់ក្រឡេកឆេះ
ពាក់នាគជាសង្វារ
មានគោឡើងកឈ្មោះនិន្ទជាជំនិះ
មានមហេសី ឬ សក្តិ ៩ អង្គគឺ៖
១. នាង ទុរគា ២. នាង ឧមា
៣. នាង គោរី ៤. នាង កាលី
៥. នាង ចន្ទី ៦. នាង បរវតី
៧. នាង កុមារី ៨. នាង ទេវី
៩. នាង មហាទេវី
៣. នាង គោរី ៤. នាង កាលី
៥. នាង ចន្ទី ៦. នាង បរវតី
៧. នាង កុមារី ៨. នាង ទេវី
៩. នាង មហាទេវី
ព្រះសិវៈមានបុត្រ២ព្រះអង្គគឺស្កន្ទ(Skanda) ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម និងគនេស (Ganese) ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈ នៃពួកទេព។អាតិទេពទាំងពីរគឺជាបុត្ររបស់ព្រះសិវៈ និងនាងទុរគា។ នាងទុគាគឺ ជាមហេសីដើមរបស់ព្រះសិវៈហើយនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជា ជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់នាង។
មានទីតាំងនៅលើភ្នំកៃលាស (Kailasa) នាព្រៃហេមពាន្ត
កេតនភណ្ឌមាន ធ្នូ ស្គរ ដំបងធំ ខ្សែចង (សម្រាប់ចង់ពួកសភាវៈអាក្រក់) ច្បូកផ្លែបី ឬត្រីសូល៍។
កេតនភណ្ឌមាន ធ្នូ ស្គរ ដំបងធំ ខ្សែចង (សម្រាប់ចង់ពួកសភាវៈអាក្រក់) ច្បូកផ្លែបី ឬត្រីសូល៍។
១.ចំពោះរូបឥសូរ
មុនដំបូងគេសាងរូបអាទិទេពនេះជាលិង្គ (Linga) តម្កល់ឲ្យស្ថិតនៅជាមួយយោនី
(Yoni) នាង ឧមាជានិមិត្តរូបនៃការបង្កើតលោក។ នៅប្រទេសឥណ្ឌានាសតវត្សទី ១២
មាននិកាយមួយឈ្មោះវីរសិវៈនិយម គោរពសិវៈដោយចាត់ទុកព្រះសិវៈជាព្រះដែលធំជាងគេ។
គេបានកសាងលិង្គជាតំណាងហើយយកលិង្គនេះមក ពាក់ជាប់នឹងខ្លូនទៀតផង។
រេ្យបរេ្យងដោយលោក ចាប ពិន មុនី សីហ: នាឆ្នាំ២០១៣