Saturday, December 7, 2013

ប្រវត្តិ និង​​ ការសោយរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៦

ព្រះបាទជ័យវរ្ម័នទី ៦ (១០៨០-១១០៧ នៃគ.ស

មានជាប់សាច់លោហិតជាមួយនិងពួកអភិជននៃព្រះរាជវង្សានុវង្ស នៅមហិទ្ធិរដ្ឋបុរី ដែលស្ថិតនៅប៉ែកខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទជ័យវរ្ម័នបានប្រកាសថា ទ្រង់ជាស្តេចនៅគ្រិស្តសករាជឆ្នាំ ១០៨០ ក្នុងខណៈដែលប្រទេសជាតិស្ថិតក្នុងភាពវឹកវរ។ សូមរំលឹកមុនបន្តិច ប្រទេសកម្ពុជាស្ថិតក្នុងរាជរបស់ស្តេចយសោវរ្ម័នទី ១។
ព្រះបាទជ័យវរ្ម័នទី៦ បានគ្រប់គ្រងបានតែភូមិភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជានោះតែប៉ុណ្ណោះ ហើយមួយភាគទៀតត្រូវបានដាច់ដោយឡែកគ្នា។ គេត្រូវចងចាំដល់រាជរបស់ព្រះបាទសុរិយាវរ្ម័នទី២ ទើបមានបង្រួមបង្រួមជាតិឡើងវិញ។ ព្រោះថា ក្នុងរាជនេះប្រទេសកម្ពុជាបានស្គាល់នូវភាពរុងរឿងបំផុត ហើយទឹកដីខ្មែរមានភាពទូលំទូលាយជាងពេលមុន។ ព្រោះថា តំបន់ស្វយ័តតូច-ធំទាំងឡាយ ត្រូវបានរួមជាធ្លុងមួយ ហើយស្ថិតក្រោមអំណាចកណ្តាលទាំងអស់ ដែលត្រួតត្រាដោយព្រះបាទសុរិយាវរ្ម័នទី ១។
សូមកត់សម្គាល់ថា ភាពមហាសាលនៃទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជានាស.វទី ១២ មិនមែនបណ្តាលមកពីការពង្រីកទឹកដីឲ្យក្លាយជាធំទូលំទូលាយជាងពេលណាៗទាំងអស់ ដូចអ្នកខ្លះបានពោលនោះទេ។ ឧត្តមភាព និងវឌ្ឍនភាព សម័យអង្គរដែលស្ថិតក្នុងរាជសេ្តចខាងលើនេះ គឺបណ្តាលមកពីការមិនបែកបាក់ផ្ទែក្នុងតែប៉ុណ្ណោះ ដែលបាននាំយកនូវការប្រេះឆា និងអោនភាព។ កុំភ្លេចថា គឹស្តេចអង្គនេះហើយ ដែលបានចេះរៀបចំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព និងសម្បូរសប្បាយរុងរឿង ថ្កើងថ្កាន កប់កំពូល ក្នុងប្រវត្តិសាស្ត្រខ្មែរ។
មានន័យថា រាជស្តេចព្រះបាទជ័យវរ្ម័នទី ៦ ជារាជាដែលប្រទេសខ្មែរមិនទាន់បានមានឯកភាពជាតិទេ ទោះបីជាស្តេចអង្គនេះខិតខំយ៉ាងណាក៏ដោយ។ ឧទាហរណ៍ជាក់ស្តែង ដើម្បីធ្វើឲ្យអំណាចរបស់ទ្រង់មានភាពស្របច្បាប់ និងលក្ខណៈពេញសិទ្ធជាស្តេចដោយពិតៗនោះ ស្តេចអង្គនេះបានបញ្ចុះបញ្ចូលព្រាហ្មណ៍ម្នាក់ដែលធ្លាប់ជាព្រះបរមគ្រូរបស់ព្រះបាទយសោវរ្ម័នទី ៣ ដោយប្រារព្ធពិធីអភិសេកថ្វាយទ្រង់។ ព្រាហ្មណ៍រូបនេះ ត្រូវគេទទួលស្គាល់ថា ជាព្រាហ្មណ៍អែបអប ឡេមឡឺមម្នាក់ ហើយហ៊ានក្បត់នឹងព្រះបាទយសោវរ្ម័នទី ៣ ថែមទៀតផងក៏ដោយ ហ៊ានបំពេញពិធីកម្មខាងលើនេះឲ្យក្លាយទៅជាស្តេចមានសិទ្ធិវិញ។
ទំព័រប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រាថា ស្តេចជ្រែករាជ្យនេះគ្មានព្រះរាជបុត្រា ដើម្បីស្នងរាជនោះទេ។ ទ្រង់ក៏បម្រុងសិទ្ធបន្តរាជអោយប្អូនប្រុសរបស់ទ្រង់ម្នាក់ ដែលស្ថិតក្នុងវ័យកុមារនៅឡើយ ទោះបីជាទ្រង់មានបងប្រុសមួយព្រះនាមថា រាជេន្ទ្រវរ្ម័ន ដែលអាចស្នងរាជបន្តងាយស្រួលក៏ដោយ។
តែជាអកុសល ប្អូនប្រុសរបស់ទ្រង់បានសោយទីវង្គតមុន ដូច្នេះនៅទីបំផុតរាជសម្បត្តិក៏បានធ្លាក់ទៅលើព្រះបាទរាជេន្ទ្រវរ្ម័ន នៅឆ្នាំ ១១០៧ នៃគ.ស ទៅវិញ។ ដោយព្រះបាទរាជេន្ទ្រវរ្ម័ន មិនសូវមានបំណងសោយរាជ្យប៉ុន្មាន ទ្រង់មានព្រះទ័យព្រួយបារម្ភណាស់ក្នុងការទទួលតួនាទីដ៏សំខាន់ខាងលើនេះ។ ក្នុងការដឹកនាំ គ្រប់គ្រងប្រទេសជាតិ ស្តេចអង្គនេះមានស្មារតីប្រុងប្រយ័ត្នយ៉ាងខ្ពស់ ហើយម្យ៉ាងវិញទៀត ទ្រង់រមែងតែលើកសីលធម៌ និងយុត្តិធម៌សង្គមជានិច្ចកាល។
តែទោះជាយ៉ាងនេះក្តី ព្រះបាទរាជេន្ទ្រវរ្ម័ន ក៏មានសត្រូវមិនតិចដែរ ជាពិសេសស្តេចដែលត្រូវសោយរាជស្របច្បាប់តពីព្រះបាទយសោវរ្ម័នទី ៣ ដែលរមែងតែចង់ផ្តួលរំលំទ្រង់។ ក្នុងចំណោមក្មួយរបស់ទ្រង់ គេឃើញមានព្រះអង្គម្ចាស់មួយអង្គ ដែលបានសម្រេចមហិច្ឆតានេះ ដោយបានផ្តួលរំលំព្រះអង្គ ដែលត្រូវជាឪពុក ក្រោយពីការប្រយុទ្ធដ៏ឃោរឃៅជាទីបំផុតមួយ។
សូមរំលឹកផងដែរថា ព្រាហ្មណ៍ដែលបានក្បត់ និងព្រះបាទយសោវរ្ម័នទី ៣នោះ ក៏បានគាំទ្រយ៉ាងពេញទំហឹងព្រះបាទសុរិយោវរ្ម័នទី ២ ក្នុងការដណ្តើមរាជបល្លង្កនេះដែរ។ ព្រោះថា គាត់បានក្បត់ម្តងទៅហើយ ខ្លាចអីនឹងក្បត់ចៅហ្វាយថ្មីទៀត៕


រេ្យបរេ្យងដោយលោក ចាប ពិន​ មុនី​​ សីហ:​ នាឆ្នាំ២០១៣

No comments:

Post a Comment