Friday, December 13, 2013

ព្រះបាឡាត់ឃោសនាគ ហែម ចៀវ ជាវីរបុរសសង្រ្គោះជាតិនាសម័យអាណានិគមបារាំង


ព្រះបាឡាត់ឃោសនាគ ហែម ចៀវ

ព្រះបាឡាត់ឃោសនាគ ហែម ចៀវ

មានលោកអ្នកខ្លះប្រហែលជាធ្លាប់ឭពាក្យថា អាចារ្យ ហែម ចៀវ ដែលជាវីរបុរសជាតិខ្មែរ តស៊ូកាលពីសម័យអាណានិគមបារាំង។ [...] ពីឆ្នាំ 1864 មកដល់ 1942 វីរបុរសអាចារ្យស្វា, ពោរកំបោរ, អាចារ្យលាក់, ស៊ីវត្ថា, ក្រឡាហោមគង់, ពិស្ណុលោកឈូក ព្រមមួយអន្លើដោយប្រជារាស្ត្ររួមផង បានធ្វើការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមយកប្រទេសរបស់ខ្លួនមកវិញ។ តែត្រូវពួកស្ដេចខ្សឹបខ្សៀវនឹងបារាំង ឲ្យសម្លាប់វីរបុរសស្នេហាជាតិយើងអស់ជាច្រើន។ ម៉្លោះហើយសេចក្ដីរាងចាលបន្តិចម្ដងៗ ក៏ទៅពួនសម្ងំក្នុងបេះដូងខ្មែរឲ្យភ័យខ្លាចក្រែងមានគ្រោះថ្នាក់បាត់បង់ជីវិតដូចអ្នកមុនៗទៀត។ ការធ្លាក់ចុះនៃប្រទេសយើងប្រៀបបាននឹងស្លឹកជ្រុះចាក់មែក ដោយសារអក្សរសាស្ត្រជាតិ ត្រូវបារាំងហាមមិនឲ្យកូនខ្មែររៀន គេឲ្យរៀនតែអក្សរសាស្ត្ររបស់គេ ប្រើប្រាស់សម្ភារៈប្រទេសគេ ចាប់តាំងពីសំលៀកបំពាក់ឡើងទៅ។ ម៉្លោះហើយខួរក្បាលខ្មែរ ត្រូវវិលវល់លែងមើលឃើញរបស់ខ្លួនជាដាច់ខាត។ ម្នាក់ៗដែលបានធ្វើការរាជការ ឬតែអួតសរសើរភាសាបារាំង ខ្ពើមភាសាជាតិឯង ស្អប់ម៉ែឯងដែលពិសារស្លា ស្លៀកពាក់ចងក្បិន ស្រឡាញ់ម៉ែគេដែលលាបក្រេម ជក់បារី ស្លៀកសំពត់ខ្វះក្រណាត់ទៅវិញ! ត្រង់ហ្នឹងហើយជាមូលហេតុធ្វើឲ្យខ្មែរល្ងង់ខ្លួនហៅលែងឮ! មើលលែងយល់! [...]
លោកបានសុគតនៅឆ្នាំ ១៩៤៣ ៕




រេ្យបរេ្យងដោយលោក ចាប ពិន​ មុនី​​ សីហ:​ នាឆ្នាំ២០១៣