Sunday, December 15, 2013

ប្រវត្តិសង្រ្គាមរបស់ ជប៉ុន នាឆ្នាំ ១៩៣០ ដល់ ១៩៤៥​​

ប្រវត្តិសង្រ្គាមរបស់ ជប៉ុន នាឆ្នាំ ១៩៣០ ដល់ ១៩៤៥​​

មនុស្ស 45 លាននាក់ដោយសារ samurai របស់ជប៉ុននិង កាំភើ្លងរបស់ alermong​ នាសង្រ្គាមលោកលើកទី ២​​ អ្នកដឹកនាំសង្រ្គាមលោកលើកគឺ តូសូ ជប៉ុនកាលនោះមានឈ្មោះថា សេ្តចដាវ បានវាយលុកប្រទេស​​​ ចិន រុស្សី សហរដ្ឋអាមេរិច(រដ្ឋហាវែ)
បារាំង អូស្រ្តាលី ថែ សឹង្ហបុរី ភីលីពីន



រេ្យបរេ្យងដោយលោក ចាប ពិន​ មុនី​​ សីហ:​ នាឆ្នាំ២០១៣

Friday, December 13, 2013

ព្រះបាឡាត់ឃោសនាគ ហែម ចៀវ ជាវីរបុរសសង្រ្គោះជាតិនាសម័យអាណានិគមបារាំង


ព្រះបាឡាត់ឃោសនាគ ហែម ចៀវ

ព្រះបាឡាត់ឃោសនាគ ហែម ចៀវ

មានលោកអ្នកខ្លះប្រហែលជាធ្លាប់ឭពាក្យថា អាចារ្យ ហែម ចៀវ ដែលជាវីរបុរសជាតិខ្មែរ តស៊ូកាលពីសម័យអាណានិគមបារាំង។ [...] ពីឆ្នាំ 1864 មកដល់ 1942 វីរបុរសអាចារ្យស្វា, ពោរកំបោរ, អាចារ្យលាក់, ស៊ីវត្ថា, ក្រឡាហោមគង់, ពិស្ណុលោកឈូក ព្រមមួយអន្លើដោយប្រជារាស្ត្ររួមផង បានធ្វើការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមយកប្រទេសរបស់ខ្លួនមកវិញ។ តែត្រូវពួកស្ដេចខ្សឹបខ្សៀវនឹងបារាំង ឲ្យសម្លាប់វីរបុរសស្នេហាជាតិយើងអស់ជាច្រើន។ ម៉្លោះហើយសេចក្ដីរាងចាលបន្តិចម្ដងៗ ក៏ទៅពួនសម្ងំក្នុងបេះដូងខ្មែរឲ្យភ័យខ្លាចក្រែងមានគ្រោះថ្នាក់បាត់បង់ជីវិតដូចអ្នកមុនៗទៀត។ ការធ្លាក់ចុះនៃប្រទេសយើងប្រៀបបាននឹងស្លឹកជ្រុះចាក់មែក ដោយសារអក្សរសាស្ត្រជាតិ ត្រូវបារាំងហាមមិនឲ្យកូនខ្មែររៀន គេឲ្យរៀនតែអក្សរសាស្ត្ររបស់គេ ប្រើប្រាស់សម្ភារៈប្រទេសគេ ចាប់តាំងពីសំលៀកបំពាក់ឡើងទៅ។ ម៉្លោះហើយខួរក្បាលខ្មែរ ត្រូវវិលវល់លែងមើលឃើញរបស់ខ្លួនជាដាច់ខាត។ ម្នាក់ៗដែលបានធ្វើការរាជការ ឬតែអួតសរសើរភាសាបារាំង ខ្ពើមភាសាជាតិឯង ស្អប់ម៉ែឯងដែលពិសារស្លា ស្លៀកពាក់ចងក្បិន ស្រឡាញ់ម៉ែគេដែលលាបក្រេម ជក់បារី ស្លៀកសំពត់ខ្វះក្រណាត់ទៅវិញ! ត្រង់ហ្នឹងហើយជាមូលហេតុធ្វើឲ្យខ្មែរល្ងង់ខ្លួនហៅលែងឮ! មើលលែងយល់! [...]
លោកបានសុគតនៅឆ្នាំ ១៩៤៣ ៕




រេ្យបរេ្យងដោយលោក ចាប ពិន​ មុនី​​ សីហ:​ នាឆ្នាំ២០១៣

Monday, December 9, 2013

ការរកឃើញ ការស្លាប់​ និង ការគេចខ្លូនរបស់អីទ្លែ

ការរកឃើញ ការស្លាប់​ និង ការគេចខ្លូនរបស់អីទ្លែ
អីទ្លែបានស្លាប់នៅឆ្នាំ ៣០​ មេសា ១៩៤៥ សួមទស្សនាវីដេអួមានរយ:ពេល ៥នាទីរបស់អីទ្លែ
យោងតាមព័ត៏មានបាននិយាយថា  អីទ្លែបានដុតសំលាប់ខ្លូនចោល​ និងបានរកឃើញកងទ័ពក្រហមរបស់ អាដួអីទ្លែ (NASI)៕



រេ្យបរេ្យងដោយលោក ចាប ពិន​ មុនី​​ សីហ:​ នាឆ្នាំ២០១៣




Saturday, December 7, 2013

ព្រះរាជជីវប្រវត្តិរបស់ ព្រះសិវៈ



 ព្រះសិវៈ



 ព្រះសិវៈ គឺជាព្រះមួយដែលមាននៅក្នុងសាសនាព្រាហ្មណ៍មានលក្ខណៈពិសេសសម្រាប់ សម្គាល់ដូចតទៅ៖

មានមុខមួយ ប៉ុន្តែអាចបែងភាគជាមុខ៥
កខៀវ (ក្នុងរឿងព្រះកុរមៈ)
សម្លៀកបំពាក់ស្បែកខ្លា ឬស្បែកដំរី
ពាក់មូករាងរមូរមូល ហើយនៅនឹងមួកមានរូបព្រះចន្ទមួយចំណិតរាងកណ្តៀវ
មានភ្នែក៣ដែលភ្នែកទី៣គឺអគ្គីនេត្រនៅនឹងថ្ងាសសម្រាប់ក្រឡេកឆេះ
ពាក់នាគជាសង្វារ
មានគោឡើងកឈ្មោះនិន្ទជាជំនិះ
មានមហេសី ឬ សក្តិ ៩ អង្គគឺ៖

១. នាង ទុរគា ២. នាង ឧមា

៣. នាង គោរី ៤. នាង កាលី

៥. នាង ចន្ទី ៦. នាង បរវតី

៧. នាង កុមារី ៨. នាង ទេវី

៩. នាង មហាទេវី


ព្រះសិវៈមានបុត្រ២ព្រះអង្គគឺស្កន្ទ(Skanda) ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម និងគនេស (Ganese) ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈ នៃពួកទេ
។អាតិទេពទាំងពីរគឺជាបុត្ររបស់ព្រះសិវៈ និងនាងទុរគា។ នាងទុគាគឺ ជាមហេសីដើមរបស់ព្រះសិវៈហើយនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជា ជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់នាង។ 

មានទីតាំងនៅលើភ្នំកៃលាស (Kailasa) នាព្រៃហេមពាន្ត
កេតនភណ្ឌមាន ធ្នូ ស្គរ ដំបងធំ ខ្សែចង (សម្រាប់ចង់ពួកសភាវៈអាក្រក់) ច្បូកផ្លែបី ឬត្រីសូល៍។

១.ចំពោះរូបឥសូរ មុនដំបូងគេសាងរូបអាទិទេពនេះជាលិង្គ (Linga) តម្កល់ឲ្យស្ថិតនៅជាមួយយោនី (Yoni) នាង ឧមាជានិមិត្តរូបនៃការបង្កើតលោក។ នៅប្រទេសឥណ្ឌានាសតវត្សទី ១២ មាននិកាយមួយឈ្មោះវីរសិវៈនិយម គោរពសិវៈដោយចាត់ទុកព្រះសិវៈជាព្រះដែលធំជាងគេ។ គេបានកសាងលិង្គជាតំណាងហើយយកលិង្គនេះមក ពាក់ជាប់នឹងខ្លូនទៀតផង។




រេ្យបរេ្យងដោយលោក ចាប ពិន​ មុនី​​ សីហ:​ នាឆ្នាំ២០១៣
    

ជីវប្រវត្តិរបស់លោកឧត្តមប្រីយជា​ ចាប ពិន


កេរស្នាដៃដ៏ល្បីខ្ជះខ្ជាយពីម្នាក់ ទៅ ម្នាក់ ពីពុទ្ធសាសនិក មួយទៅពុទ្ធសាសនិកមួយ ដែលកវីនិពន្ធន៏ផ្នែកទំន្យេមទំលាប់និងសាសនាដែលគាត់បង្កើតច្បាប់រ្យេបអាពាហ៏
ពិពាហ៏មុនគេបង្អស់នៅខ្មែរ ហើយនិងបង្កើតការកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដែលជា
ប្រពៃណីខ្មែរតជាប់មក គឺ ឧត្តមប្រីយជា ចាប ពិន មានមុខងារជានិពន្ធបណ្ឌិត្យអតីត
អធិបតីក្រុមជំនុំទំន្យេមទម្លាប់ខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ ។
ហើយលោក :
-កើតនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ១៩០៧ នៅសង្កាត់ពាមជីកង ស្រុកកងមាស ខេត្ត កំពង់ចាម។
-ស្លាប់នៅ ឆ្នាំ ១៩៧៤ ដោយសារ រោគាពាធ ។
ស្នាដៃសំខាន់របស់លោកគឺ :
- ឱវាទបាតិមោក្ខ (១៩៣៧)
- ពិធីរាជទ្វារទោសមាសផ្នែកទី ២ (១៩៥១)
- នគរកាយ (១៩៥២)
- ប្រវត្តិចង្វាក់បេះដូងជាតិនគររាជ (១៩៥៩)
- ក្បួនទម្រង់ការ (១៩៦៥)
- អានិសង្ស ៣០ (១៩៦៩)
- អធិប្បាយ ៥ សុភាសិត
- ច្បាប់ប្រដៅកូនចៅខ្មែរ
- ការប្រមូលផ្តុំនៃពិធីខ្មែរ ព.ស ២៥០៧
ដូចទស្សន:របស់ខ្ញុំពោលថា "ខ្លួនស្លាប់កេរ្តីឈ្មោះរស់ " ៕

ប្រវត្តិ និង​​ ការសោយរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៦

ព្រះបាទជ័យវរ្ម័នទី ៦ (១០៨០-១១០៧ នៃគ.ស

មានជាប់សាច់លោហិតជាមួយនិងពួកអភិជននៃព្រះរាជវង្សានុវង្ស នៅមហិទ្ធិរដ្ឋបុរី ដែលស្ថិតនៅប៉ែកខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទជ័យវរ្ម័នបានប្រកាសថា ទ្រង់ជាស្តេចនៅគ្រិស្តសករាជឆ្នាំ ១០៨០ ក្នុងខណៈដែលប្រទេសជាតិស្ថិតក្នុងភាពវឹកវរ។ សូមរំលឹកមុនបន្តិច ប្រទេសកម្ពុជាស្ថិតក្នុងរាជរបស់ស្តេចយសោវរ្ម័នទី ១។
ព្រះបាទជ័យវរ្ម័នទី៦ បានគ្រប់គ្រងបានតែភូមិភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជានោះតែប៉ុណ្ណោះ ហើយមួយភាគទៀតត្រូវបានដាច់ដោយឡែកគ្នា។ គេត្រូវចងចាំដល់រាជរបស់ព្រះបាទសុរិយាវរ្ម័នទី២ ទើបមានបង្រួមបង្រួមជាតិឡើងវិញ។ ព្រោះថា ក្នុងរាជនេះប្រទេសកម្ពុជាបានស្គាល់នូវភាពរុងរឿងបំផុត ហើយទឹកដីខ្មែរមានភាពទូលំទូលាយជាងពេលមុន។ ព្រោះថា តំបន់ស្វយ័តតូច-ធំទាំងឡាយ ត្រូវបានរួមជាធ្លុងមួយ ហើយស្ថិតក្រោមអំណាចកណ្តាលទាំងអស់ ដែលត្រួតត្រាដោយព្រះបាទសុរិយាវរ្ម័នទី ១។
សូមកត់សម្គាល់ថា ភាពមហាសាលនៃទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជានាស.វទី ១២ មិនមែនបណ្តាលមកពីការពង្រីកទឹកដីឲ្យក្លាយជាធំទូលំទូលាយជាងពេលណាៗទាំងអស់ ដូចអ្នកខ្លះបានពោលនោះទេ។ ឧត្តមភាព និងវឌ្ឍនភាព សម័យអង្គរដែលស្ថិតក្នុងរាជសេ្តចខាងលើនេះ គឺបណ្តាលមកពីការមិនបែកបាក់ផ្ទែក្នុងតែប៉ុណ្ណោះ ដែលបាននាំយកនូវការប្រេះឆា និងអោនភាព។ កុំភ្លេចថា គឹស្តេចអង្គនេះហើយ ដែលបានចេះរៀបចំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព និងសម្បូរសប្បាយរុងរឿង ថ្កើងថ្កាន កប់កំពូល ក្នុងប្រវត្តិសាស្ត្រខ្មែរ។
មានន័យថា រាជស្តេចព្រះបាទជ័យវរ្ម័នទី ៦ ជារាជាដែលប្រទេសខ្មែរមិនទាន់បានមានឯកភាពជាតិទេ ទោះបីជាស្តេចអង្គនេះខិតខំយ៉ាងណាក៏ដោយ។ ឧទាហរណ៍ជាក់ស្តែង ដើម្បីធ្វើឲ្យអំណាចរបស់ទ្រង់មានភាពស្របច្បាប់ និងលក្ខណៈពេញសិទ្ធជាស្តេចដោយពិតៗនោះ ស្តេចអង្គនេះបានបញ្ចុះបញ្ចូលព្រាហ្មណ៍ម្នាក់ដែលធ្លាប់ជាព្រះបរមគ្រូរបស់ព្រះបាទយសោវរ្ម័នទី ៣ ដោយប្រារព្ធពិធីអភិសេកថ្វាយទ្រង់។ ព្រាហ្មណ៍រូបនេះ ត្រូវគេទទួលស្គាល់ថា ជាព្រាហ្មណ៍អែបអប ឡេមឡឺមម្នាក់ ហើយហ៊ានក្បត់នឹងព្រះបាទយសោវរ្ម័នទី ៣ ថែមទៀតផងក៏ដោយ ហ៊ានបំពេញពិធីកម្មខាងលើនេះឲ្យក្លាយទៅជាស្តេចមានសិទ្ធិវិញ។
ទំព័រប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រាថា ស្តេចជ្រែករាជ្យនេះគ្មានព្រះរាជបុត្រា ដើម្បីស្នងរាជនោះទេ។ ទ្រង់ក៏បម្រុងសិទ្ធបន្តរាជអោយប្អូនប្រុសរបស់ទ្រង់ម្នាក់ ដែលស្ថិតក្នុងវ័យកុមារនៅឡើយ ទោះបីជាទ្រង់មានបងប្រុសមួយព្រះនាមថា រាជេន្ទ្រវរ្ម័ន ដែលអាចស្នងរាជបន្តងាយស្រួលក៏ដោយ។
តែជាអកុសល ប្អូនប្រុសរបស់ទ្រង់បានសោយទីវង្គតមុន ដូច្នេះនៅទីបំផុតរាជសម្បត្តិក៏បានធ្លាក់ទៅលើព្រះបាទរាជេន្ទ្រវរ្ម័ន នៅឆ្នាំ ១១០៧ នៃគ.ស ទៅវិញ។ ដោយព្រះបាទរាជេន្ទ្រវរ្ម័ន មិនសូវមានបំណងសោយរាជ្យប៉ុន្មាន ទ្រង់មានព្រះទ័យព្រួយបារម្ភណាស់ក្នុងការទទួលតួនាទីដ៏សំខាន់ខាងលើនេះ។ ក្នុងការដឹកនាំ គ្រប់គ្រងប្រទេសជាតិ ស្តេចអង្គនេះមានស្មារតីប្រុងប្រយ័ត្នយ៉ាងខ្ពស់ ហើយម្យ៉ាងវិញទៀត ទ្រង់រមែងតែលើកសីលធម៌ និងយុត្តិធម៌សង្គមជានិច្ចកាល។
តែទោះជាយ៉ាងនេះក្តី ព្រះបាទរាជេន្ទ្រវរ្ម័ន ក៏មានសត្រូវមិនតិចដែរ ជាពិសេសស្តេចដែលត្រូវសោយរាជស្របច្បាប់តពីព្រះបាទយសោវរ្ម័នទី ៣ ដែលរមែងតែចង់ផ្តួលរំលំទ្រង់។ ក្នុងចំណោមក្មួយរបស់ទ្រង់ គេឃើញមានព្រះអង្គម្ចាស់មួយអង្គ ដែលបានសម្រេចមហិច្ឆតានេះ ដោយបានផ្តួលរំលំព្រះអង្គ ដែលត្រូវជាឪពុក ក្រោយពីការប្រយុទ្ធដ៏ឃោរឃៅជាទីបំផុតមួយ។
សូមរំលឹកផងដែរថា ព្រាហ្មណ៍ដែលបានក្បត់ និងព្រះបាទយសោវរ្ម័នទី ៣នោះ ក៏បានគាំទ្រយ៉ាងពេញទំហឹងព្រះបាទសុរិយោវរ្ម័នទី ២ ក្នុងការដណ្តើមរាជបល្លង្កនេះដែរ។ ព្រោះថា គាត់បានក្បត់ម្តងទៅហើយ ខ្លាចអីនឹងក្បត់ចៅហ្វាយថ្មីទៀត៕


រេ្យបរេ្យងដោយលោក ចាប ពិន​ មុនី​​ សីហ:​ នាឆ្នាំ២០១៣

លក្ខណ:របស់ព្រះវិស្ណុ


 ព្រះវិស្ណុ


ព្រះវិស្ណុ រឺ ព្រះនរាយណ៍ជាអាទិទេពស្រោចស្រង់លោក ទ្រទ្រង់លោក ចំរើនលោក។

ព្រះវិស្ណុមានឈ្មោះ ព្រះនរាយណ៍ ព្រះភគវន្ដ ព្រះអនន្ដៈ

លក្ខណៈពិសេសសំគាល់ព្រះវិស្ណុ៖

ក្បាលមួយ
ដៃ ២ ៤ ៨
សំលៀកបំពាក់ពណ៌លឿង
ពាហនៈ សត្វគ្រុឌជាយានជំនិះ
វិមាន ឋានវៃកុណ្ធៈ
កេតនភណ្ឌ កងចក្រ ដំបង ផ្កាឈូក ខ្យងស័ង្ខ ធ្នូ ដាវ

មហេសី និង បុត្រ

នាងលក្ម្សី ទេវតាតំណាងទ្រព្យសម្បត្តិ
នាងស្រី ទេវតាតំណាងសោភ័ណភាព
ព្រះកាម

អវតារទាំងដប់របស់ព្រះវិស្ណុ

ព្រះវិស្ណុ មានអវតារទាំងអស់ចំនួនដប់ ដែលប្រាំអវតារជាសត្វ និងប្រាំអវតារទៀតជាមនុស្សដែលគេបានស្គាល់ថាជាទសអវតារ (“ទសៈ” ជាភាសាសំស្ក្រឹត ប្រែថាដប់)៖

1. មត្ស្យា ជាត្រីដែលបានជួយជីវិតស្ដេចមនុ ឲ្យរួចពីទឹកជំនន់។

2. កូម៌ៈ (កូ-រ-ម័ក) ជាអណ្ដើកដែលបានធ្វើជា កំណល់ទ្រភ្នំមន្ទរៈ ពេលកូរសមុទ្រទឹកដោះ។

3. វរាហៈ ជាជ្រូកព្រៃ ដែលបានជួយលោកឲ្យផុតពីការជិះជាន់ សង្កត់សង្កិនរបស់ហិរណយក្ស។

4. នរសិង្ហ ជាមនុស្សក្បាលតោ ដែលបានសម្លាប់ យក្សឈ្មោះ ហិរណកសិបុ។

5. វាមនៈ មនុស្សតឿ ដែលបានរំដោះលោក ដោយសុំដីបីជំហាន ពីយក្សពាលី។

6. បរសុរាម ជាព្រះរាមកាន់ពូថៅ ដែលបានរំដោះពួកព្រាហ្មណ៍ ពីពួកក្សត្រិយៈកំណាច។

7. ព្រះរាម ជាតួអង្គក្នុងរឿងរាមាយណៈ ដែលបានសម្លាប់ យក្សឈ្មោះក្រុងរាពណ៍។

8. ក្រឹស្ណៈ ជាមនុស្សសម្បុរខ្មៅ ដែលបានសម្រេចស្នាដៃជាច្រើន។

9. ពុទ្ធៈ គឺព្រះពុទ្ធ ដែលពួកហិណ្ឌូបញ្ចូលជាអវតារព្រះវិស្ណុ ដើម្បីអូសទាញពុទ្ធបរិស័ទ។

10. កល្ហិន ជាមនុស្សក្បាលសេះ ដែលនឹងមកដល់ក្នុងអនាគត ដើម្បីរៀបចំច្បាប់ទម្លាប់ឡើងវិញ។


រេ្យបរេ្យងដោយលោក ចាប​ ពិន មុនី​ សីហ: នាឆ្នាំ ២០១៣

ប្រវត្តិព្រះភារម្យភាសាអ៊ូ ហៅក្រមង៉ុយ​​​

ព្រះភារម្យភាសាអ៊ូ ហៅក្រមង៉ុយ
រេ្យបរេ្យងដោយ​​លោក ចាប​ ពិន មុនី​ សីហ:

ក្រមង៉ុយ ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ឋខ្មែរ។

ឈ្មោះ ក្រមង៉ុយ
នាមដើម អ៊ុក អ៊ូ
នាមអ្នកស្រុកហៅ ភិរម្យ ង៉ុយ
គោរម្យងារ ព្រះភិរម្យភាសា
បិតានាម អ៊ុក
គោរម្យងារបិតា ចៅពញាធម្មធារា
មាតានាម អៀង
កំណើត ឆ្នាំ ១៨៦៥
ស្រុកកំណើត ស្រុកអង្គស្នួល ក្នុងខេត្តកណ្តាល
ភរិយា អ៊ិន
កូន ៦នាក់
អនិច្ចកម្ម នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ

ប្រវត្តិរូបសង្ខេប
គេមិនដឹងពីថ្ងៃខែកំណើត របស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូត នៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល ។ ហើយលោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថាលោកជាកូនទី២ក្នុងគ្រួសារប៉ុណ្ណោះ ។ បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូល នាមអ៊ុក ។ រីឯមាតា នាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា ។ មាតាបិតា លោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា ។ ជីវិតស្នេហារបស់កវីប្រជាបិ្រយយើង ពុំទាន់មានឯកសារណារៀបរាប់ទេ យើងគ្រាន់តែដឹងថា ក្រោយពីបានចាក់សិក្ខាបទមកជាគ្រហស្ត លោកមានភរិយា ឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូប,រួមមានឈ្មោះ ដួង,ចេង ,ចា,ចិន,ចុង,ចេវ ។
តាមការបញ្ជាក់របស់លោក យី ធន់ ក្នុងចំណោមកូនលោកទាំង៦រូប មានកូនទី៥ ដែលមានទេព្យកោសល្យខាងសំនួនវោហារហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា"អាចារ្យចុង" ។ តាមពត៌មានខ្លះទៀតនិយាយថា លោកអ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ ដែលមានវោហារល្បីខាងច្រៀងអាយែ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថានាយស្លឹក ។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា"ស្រុកខ្ញុំនៅខាងលិច ពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ " ។ អាចារ្យ ចុង បានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេញបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្ត្រនិយម។
ក្នុងការរស់នៅជាកសិករ តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន ស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា ( ក្រម ) គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។
ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែទេរសនាប្រៀនប្រដៅ ច្រៀងកំណាព្យបន្ទដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាព ខ្សត់ខ្សោយ ក្រីក្រ ល្ងងខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាម្គី។ ល ។ ផ្ទុយនឹងទម្ងន់ពន្ឋដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួនឆ្លាតការកេងបន្លំជនបរ ទេស មានចិន យួន ជាដើម។ សំនូរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅឧ្យ ទៅច្រៀងថ្វាយស្តេចស៊ីសុវត្តិពេញព្រះទ័យបានឧ្យរង្វាន់ជា ប្រាក់កាស និងគោរម្យងារជា ព្រះភិរម្យភាសា។
អ្នកភិរម្យភាសាអ៊ូហៅង៉ុយ (ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឲ្យកវី អ៊ុក អ៊ូ ហៅង៉ុយ អ្នកដែលបានធ្វើឲ្យកូនខ្មែរបានរស់នៅក្នុងការប្រៀន ប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ ជាមួយ បរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ : ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំង បានចាប់បង្ខំដាក់នឹមត្រួតត្រា។ ជាមួយនឹងគោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែងហៅលោកថាអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រោះដើម្បីកុំឲ្យច្រឡំនឹងនាយក្រុមវាំងម្នាក់នាសម័យនោះដែល មានឈ្មោះ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះខ្លី ដែលអ្នកស្រុកចូលចិត្តហៅហើយដែលបន្តស្ថិតស្ថេរមកទល់ពេលនេះ គឺឈ្មោះ ក្រមង៉ុយ ។
អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជំងឺទល់លាមក ។

ការសិក្សា និងស្នាដៃ
កុមារង៉ុយបានចូលរៀនលេខន ព្ធន្ត អក្សរសាស្ត្រនៅវត្តអង្គបឹងចក ភូមិបែកស្គរ ឃុំបែកចាន ដែលជាស្រុកកំណើតរបស់លោក ។ គាត់ជាក្មេងឧស្សាហ៏រៀនសូត្រ បានបួសជាសាមណេរ ចេះធម៏អាថ៏ ជ្រៅជ្រះ ហើយកាលពេញវ័យ២១ឆ្នាំសាមណេរ ក៏បំពេញឧបសម្បទាជាភិក្ខុ ដែលបានសិក្សាធម៍អាថ៍ ស្វះស្វែង រៀនប្រែព្រះត្រ័យបិដកដំបូង ក្នុងសំណាក់លោកគ្រូអាចារ្យទិត្យគង់វត្តបឹងចក ភូមិបែកស្គរ ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពីប្រែព្រះត្រ័យបិដក ភិក្ខុ ង៉ុយ ស្វែងរៀនឧបស្សនាកម្មដ្ឋាន ក្នុងសំណាក់ព្រះអាចារ្យជាច្រើន កន្លែងទៀត។

បន្ទាប់ពីបួសពីសាមណេរ (បួសនេន) បានប៉ុន្មានឆ្នាំ លោកបានសឹក (លាចាកសិក្ខាបទ) ទៅបំរើមាតា បិតា ហើយបានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអាជ្ញា ហ្លួង ។ នៅអាយុ ២១ឆ្នាំ លោកបានបួសម្ដងទៀត ដោយបំពេញឧបសម្បទាជាភិក្ខុ(បួសភឹក)នៅក្នុងវត្តដដែលដោយមានព្រះ ឧបជ្ឈាយ៍នាមសាស់ , លោកគ្រូសូត្រស្តាំ នាមជ្រូក ជាកម្មវាចា, លោកគ្រូសូត្រឆ្វេង មានអ៊ុងជាអនុស្សាវន ។ សូមបញ្ជាក់ថា ក្នុងការបំពេញឧបសម្បទាជាភិក្ខុ ព្រះនាមគ្រូឧបជ្ឈាយ៍ ដែលបំបួសមានសារៈសំខាន់ណាស់សំរាប់ព្រះសង្ឃពុទ្ធសាសនាក្នុងការឧទ្ទិសរំលឹកមួយជីវិត ។ ភិក្ខុ អ៊ូ បានរៀនសូត្រធម៌អាថ៌ និងរៀនប្រែព្រះត្រៃបិតក (ពីបាលីមកភាសាខ្មែរ) ដំបូងក្នុងសំណាក់ លោកគ្រូអាចាទិត្យ នៅវត្តខាងលើ ។
បន្ទាប់មកលោកបានស្វែងរករៀន វិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យជាច្រើនកន្លែង ។ លោកបានគង់ក្នុងផ្នួស៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយ លោកក៏លាចាកសិក្ខាបទមកបកប្រែជីវភាពជាគ្រហស្ថវិញ ដោយបន្តជួយធ្វើការឪពុកក្នុងការជាក្រមផង ជាស្មៀនផង ។ ដល់ពេលស្រុកភ័ន្តប្រែ លោកលាឈប់លែងធ្វើការរាជការហើយមករស់នៅជាកសិករធម្មតា ។ គឺចាប់ពីពេលនោះហើយ ដែលលោកបានប្រើទេព្យកោសល្យគ្មានពីររបស់លោកច្រៀង ឬទេសនាពីភូមិមួយទៅភូមិមួយ ក្នុងពិធីបុណ្យទាននារដូវរំហើយ ស្រឡះដៃពីការងារស្រែចំការ ។ ការច្រៀង ឬទេសនានោះមិនកំណត់ថ្លៃទេ ប៉ុន្តែអ្នកស្រុកតែងប្រមែប្រមូលស្រូវអង្គជូនលោកតាមសទ្ធា។
ការរៀនសូត្ររបស់កវីយើងមិនចប់ទេ ពោលគឺ រៀងរាល់ពេញធ្វើដំណើរកាត់ភ្នំពេញ លោកតែងឈប់សុំចតនៅវត្តឧណ្ណាលោម ជជែកពិគ្រោះរៀនសូត្រជាមួយភិក្ខុសង្ឃនៅទីនោះ អំពីបញ្ហាផ្សេងៗទាក់ទងនឹងពុទ្ធសាសនា ។ ដំណើរចច្រប់ ច្រៀងទេសនារបស់លោកអ៊ុក អ៊ូ បានល្បីដល់ស្ដេច ហើយព្រះបាទស៊ីសុវត្ថិ ដែលគ្រងរាជជំនាន់នោះ ក៏ត្រាស់បង្គាប់ឲ្យចូលគាល់ និងច្រៀងថ្វាយរហូតលោកបានទទួលគោរមងារ"ភិរម្យភាសា"ជាប់រៀងមក ។
ដូចដែលបានរៀបរាប់ខាងលើ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ មិនបានសរសេរកំណាព្យដែលលោកស្មូតច្រៀងនោះដោយខ្លួនឯងទេ ហេតុនេះហើយទើបពុទ្ធសាសនបណ្ឌិតអញ្ជើញលោកមកច្រៀងយឺតៗ ហើយកត់ត្រាទុក ។ ស្នាដៃរបស់ក្រមង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងែនេះ រួមមាន:
១- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)
២- ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២))
៣- សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)
៤- ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ, អាចក្នុងឆ្នាំ១៩៣៥ ព្រោះថាស្នាដៃទី៥)
៥- បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)
បើតាមលោក យី ធន់ដដែល បានឲ្យដឹងថា នៅមានដៃផ្សេងទៀតរបស់ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរ ប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់លោកដែរ គឺចម្រៀងស្ដីអំពី : ការប្រែប្រួលនៃស្រុកទេស, កតញ្ញូកតវេទី, ត្រៃលក្ខណ៍, ចំរៀងស្រី- ប្រុស ។
កិត្តិស័ព្ទលោកតាក្រមង៉ុយ
ក្រមង៉ុយគឺជាកវី ម្នាក់ដែលមិនសរសេរនូវកំណាព្យកាព្យឃ្លោងដែលលោកច្រៀងនោះ ឡើយ ។ ស្នាដៃរបស់លោកដែលគង់វង្សមកដល់សព្វថ្ងៃនេះកើតមានឡើងដោយការអញ្ជើញ លោកទៅច្រៀងនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ ហើយធ្វើការកត់ត្រាទុក ។
លោក ប៉ែន ជីវ (ស្លាប់ឆ្នាំ១៩៧៧ ជំនាន់ខ្មែរក្រហម) ធ្លាប់បានអះអាងថា លោកបានស្ថិតនៅក្នុងក្រុមស្មវ័យក្មេង ដែលមានភារៈជួយកត់ត្រាចម្រៀងកំណាព្យរបស់ក្រមង៉ុយ តាមការរៀបចំរបស់លោកស្រីស៊ុយហ្សានកាប៉ឺឡែស (Suzanne Karpeles) ដែលជានាយិកាវិជ្ជាស្ថានពុទ្ឋសាសនបណ្ឌិត្យនាសម័យនោះ ។ ឯកសាររបស់លោកយី ធន់ ដែលត្រូវបានបោះពុម្ពផ្សាយដោយសាលាក្រុងភ្នំពេញមានចំណងជើងថា "អ្នក ភិរម្យភាសាអ៊ូ ហៅង៉ុយ" នាឆ្នាំ២០០៨ ក៏បានបញ្ជាក់ថា លោក សឺដេស បាននាំឲ្យអ្នកភិរម្យភាសាទៅជូបលោកស្រី កាប៉ឺឡែស ហើយពេលច្រៀងកត់ត្រាចប់ លោកស្រីជនជាតិបារាំងរូបនោះ បានផ្ដល់ប្រាក់១រៀលជូនលោកកវីយើង ដើម្បីជានិមិត្តរូបនៃការស្រឡាញ់វប្បធម៌ អរិយធម៌ខ្មែរ ។ ក្រោយមកពុទ្ធសាសនបណ្ឌិត្យបានចាត់ចែងចងក្រងចំរៀង កំណាព្យនោះជាសៀវភៅទៅបោះពុម្ពចំនួន៤ច្បាប់ ដែលបន្ទាប់មកទៀតបញ្ចូលគ្នាធ្វើជាមួយច្បាប់វិញ ។
ការពិតទៅភាពល្បីល្បាញរបស់ លោកអ៊ុក អ៊ូ មិនមែនគ្រាន់តែស្ថិតនៅត្រង់ជើងកាព្យពិរោះ ពោរពេញទៅដោយខ្លឹមសារជ្រាលជ្រៅនោះទេ ប៉ុន្តែលោកថែមទាំងមានទេព្យកោសល្យក្នុងការដេញចាប៉ីខ្សែមួយឬសាយដៀវ ថែមទៀតផង ។ ពេលលោកសូត្រកំណាព្យ លោកតែងដេញចាប៉ីខ្សែមួយកំដរ ដែលបន្ថែមនូវការទាក់ចិត្តយ៉ាងអស្ចារ្យ ។ ក្នុងពេលដែលលោកច្របល់គ្រប់ទិសច្រៀងទូន្មានមនុស្សផងទាំងពួង លោកតែងមានបង្វិច និងឈើច្រត់កាន់តាមខ្លួនជាប់ជានិច្ច ។ យើងអាចស្រមៃអំពីរូបរាងរបស់ក្រមង៉ុយគឺ បុរសម្នាក់មាឌធំ ដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ គឺរូបរាងនេះហើយ ដែលសិល្បៈករចំលាក់បានឆ្លាក់ឡើងដាក់តម្កល់នៅបូជនីយដ្ឋានអ្នកភិ រម្យភាសាអ៊ូ ហៅង៉ុយ នាទីក្រុងភ្នំពេញសព្វថ្ងៃនេះ ។
បើតាមការចងក្រងរបស់លោក យី ធន់ បានឲ្យដឹងថា ចាប៉ីខ្សែមួយរបស់ក្រុមង៉ុយ អាចដោះចេញពីគ្នាហើយតម្លើងបានភ្លាមៗកាលណាគាត់ត្រូវការប្រើ ។ ឃ្លោកនៃចាប៉ីខ្សែមួយឬសាយដៀវនោះលោកដាក់ក្នុងបង្វិច ហើយឈើច្រត់ត្រូវបានលោកយកមកធើ្វជាដង រួចដាក់ខ្សែ កើតជាឧបករណ៍ចាប៉ីខ្សែមួយប្រគុំបានភ្លាម ។
កិត្តិស័ព្ទនៅក្រៅប្រទេស
កេ្តរិ៍ឈ្មោះរបស់ក្រមង៉ុយ បានសាយភាយរហូតដល់ស្រុកសៀម ។ ស្ដេចសៀម បានធ្វើរាជសារមកសុំអញ្ជើញអ្នកភិរម្យភាសាអ៊ូ ទៅច្រៀងថ្វាយឯស្រុកបាងកក ។ លោកក្រមង៉ុយ បានធ្វើដំណើរទៅនៅស្រុកសៀមអស់រយៈពេល៣ខែ ហើយបានទទួលការរាប់អាន ពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម ។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា "ផៃរ៉ោះលឿកឺន" និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់និងវត្ថុផ្សេងៗទៀតជាច្រើន ។
តាមការរៀបរាប់ឯកសារទាំងឡាយមិនបានបញ្ជាក់ទេថា ការអញ្ជើញទៅកាន់ស្រុកសៀមនោះកើតឡើងនៅពេលណា។

រេ្យបរេ្យងដោយលោក ចាប​ ពិន មុនី​ សីហ: នាឆ្នាំ ២០១៣

Sunday, April 21, 2013

ប្រវត្តិរបស់លោកចៅហ្វាយគុយ វីរបុរសខ្មែរកម្ពុជាក្រោម

ចៅហ្វាយគុយ វីរបុរសខ្មែរកម្ពុជាក្រោម 

នេះជាឯកសារប្រវត្តិសាស្ត្រខ្មែរ ដែលកូនខ្មែរភាគច្រើនសម័យនេះ (2013) មិនសូវមានអ្នកដឹង ព្រោះគេមិនចង់ឲ្យកូនខ្មែរស្គាល់វីរបុរសពិតប្រាកដរបស់ខ្លួនឯងទេ បើអ្នកជាកូនខ្មែរ អ្នកត្រូវតែអានឯកសារប្រវតិ្តសាស្ត្រខ្មែរក្រោមមួយនេះកុំឲ្យខាន ហើយចាំឲ្យច្បាស់ក្នុងចិត្ត និងបែងចែកឲ្យច្បាស់ថាអ្នកណាជាវីរបុរសខ្មែរពិតប្រាកដ។

រេ្យបរេ្យងដោយលោក ចាប ពិន​ មុនី​​ សីហ:​ នាឆ្នាំ២០១៣
 

ប្រវត្តិនែព្រះបាទចន្ទរាជា​​​​ និង បន្ទាយលង្វែក នាសម័យនោះ

ព្រះបាទចន្ទរាជា


ព្រះបាទចន្ទរាជា (ឆ្នាំគ្រងរាជ្យ៖ ១៥១៦-១៥៦៦) ឬពញាចន្ទ ជាបុត្រ ធម្មរាជា និងជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។

គ្រិស្តសករាជ ១៥០៤ សម្ដេចព្រះធម្មរាជាសោយទិវង្គគត សម្ដេចព្រះស្រីសុគន្ធបទបានឡើងសោយរាជ្យ ហើយក្រោយមកសម្ថេចពញាចន្ទដែលត្រូវជាអនុជ ក៏ត្រូវសម្ដេចព្រះរៀមតែងតាំងជាសម្ដេចឧបរាជ គ្រប់គ្រងនាដែនដីចតុមុខ នាវេលាដែលសម្តេចព្រះរាជា ទ្រង់ផ្លាស់រាជធានីទៅតាំងនាទួលបាសាណវិញ។

ក្រោយមក ដោយស្ថានការនយោបាយក្នុងប្រទេសចាប់ផ្ដើមចលាចល សម្ដេចព្រះពញាចន្ទក៏បានភៀសព្រះកាយទៅគង់នាក្រុងអយុធ្យា ហើយប្រកបកិច្ចការនាក្នុងរោងដំរីនៃរាជវាំងមហាក្សត្រអយុធ្យា។

នៅក្នុងឱកាសដែលស្ដេចកនធ្វើគតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជា កំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមកសងសឹក និងស្ថារពញរះរាជវង្សរបស់ទ្រង់ឡើងវិញ។នៅក្នុងពេលដែលមានការផ្អាកការប្រយុទ្ធគា្ននោះ នាយទាហានទាំងឡាយរួមជាមួយព្រះរាជវង្សានុវង្សផង បានឯកភាពគ្នាស្នើសុំអោយព្រះអង្គច័ន្ទរាជា ឡើងសោយរាជ្យជាព្រះរាជានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានយល់ព្រមទទួលតាម ប៉ុន្តែទ្រង់បានសម្រេចព្រះទ័យថាទ្រង់នឹងទទួលយកការអភិសេកលុះណាតែទ្រង់ដណ្តើមបានជ័យជម្នះលើនាយកក្បត់រួចសិន។ គេបានរៀបចំសង់ព្រះសន្លាផ្សេងៗ សម្រាប់ធ្វើការប្រកាសតែងតាំងព្រះរាជានេះ រួមមានព្រះរាជបល្ល័ង្គបាំងទៅដោយក្លស់រួត៥ជាន់ ព្រះអង្គបានឱ្យសង់៥ជាន់សិន (មិនទាន់ទទួលយកក្លស់៩ជាន់ភ្លាមទេ គ្រឿងប្រដាប់បំពាក់អោយសេះ ដែលអូសព្រះរាជរថ គ្រឿងប្រដាប់បំពាក់ឱ្យដំរីពេលយាងចេញធ្វើសង្គ្រាម គ្រឿងប្រដាប់បំពាក់ឱ្យសេះចម្បាំង និងគ្រឿងប្រដាប់លម្អព្រះរាជទីនាំងនាវា។

ព្រះអង្គចន្ទរាជា បានឡើងគង់លើរាជបល្ល័ង្គបាំងដោយក្លស់ នៅក្នុងគ្រិស្តសករាជ ១៥១៦ ត្រូវនឹងមហាសករាជ ១៤៣៨ ចុល្លសករាជ៨៧៨ គឺថ្ងៃច័ន្ទ ១៥រោជ ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ដោយទ្រង់ទទួលព្រះឋានៈ ជាព្រះរាជាមិនទាន់អភិសេក ថាសម្តេចព្រះបរមនាថច័ន្ទរាជាធិរាជ ស្រីជ័យចេស្តា មហាក្រសត្រ អង្គម្ចាស់ក្រុងកម្ពុជា។

រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។

ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីលង្វែករហូតដល់ចុងសតវត្សទី១៦។

ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះរាជាបានតែងតាំងរដ្ឋមន្រ្តី សេនាបតី ព្រះសង្ឃរាជនៃព្រះវិហារពុទ្ធសាសនាទាំង៧នាយក្រុម ព្រះរាជវង្សានុវង្ស២អង្គ ព្រះឥសីផាត ជាមេក្រុមបារគូទទួលបន្ទុកថែរក្សាអាវុធស័ក្តិសិទ្ធិ និងរៀបចំពិធីតាមព្រហ្មញ្ញសាសនាផ្សេងៗ នាម៉ឺនតូចធំ អាស្រ័យទៅតាមគុណូបការៈ ដែលពួកគេបានបំពេញកន្លងមក។ គេបាននិយាយថា ព្រះរាជាក៏បានចាត់ឱ្យគេសាងសង់វត្តមួយនៅនឹងកន្លែង ដែលគេលើកឱ្យព្រះអង្គសោយរាជ្យនោះ។ គឺនៅពេលនោះហើយ ដែលទីរួមខែត្រអម្រិតបុរៈ បានដូរឈ្មោះមកជា បរិបូណ៍វិញ រហូតមកដល់សព្វថ្ងៃនេះ។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ស្នាព្រះហស្តដ៏ល្បីល្បាញរបស់ព្រះអង្គ ក្រៅពីវិស័យអក្សរសាស្រ្តជាតិការរំដោះទឹកដី ទ្រង់ក៏ជាអ្នកស្ថាបនិកនូវយុគសម៏័យលង្វែក ដែលមានបន្ទាយលង្វែកជារាជធានីដ៏រឹងមាំ ល្បីថាមានដើមឬស្សីព័ទ្ធជុំវិញ ដែលជាយុទ្ធសាស្រ្តសង្រ្គាមដ៏ខ្លាំងក្លារបស់ខ្មែរនាសម័យនោះ។

ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។


រេ្យបរេ្យងដោយលោក ចាប ពិន​ មុនី​​ សីហ:​ នាឆ្នាំ២០១៣