Saturday, December 7, 2013

លក្ខណ:របស់ព្រះវិស្ណុ


 ព្រះវិស្ណុ


ព្រះវិស្ណុ រឺ ព្រះនរាយណ៍ជាអាទិទេពស្រោចស្រង់លោក ទ្រទ្រង់លោក ចំរើនលោក។

ព្រះវិស្ណុមានឈ្មោះ ព្រះនរាយណ៍ ព្រះភគវន្ដ ព្រះអនន្ដៈ

លក្ខណៈពិសេសសំគាល់ព្រះវិស្ណុ៖

ក្បាលមួយ
ដៃ ២ ៤ ៨
សំលៀកបំពាក់ពណ៌លឿង
ពាហនៈ សត្វគ្រុឌជាយានជំនិះ
វិមាន ឋានវៃកុណ្ធៈ
កេតនភណ្ឌ កងចក្រ ដំបង ផ្កាឈូក ខ្យងស័ង្ខ ធ្នូ ដាវ

មហេសី និង បុត្រ

នាងលក្ម្សី ទេវតាតំណាងទ្រព្យសម្បត្តិ
នាងស្រី ទេវតាតំណាងសោភ័ណភាព
ព្រះកាម

អវតារទាំងដប់របស់ព្រះវិស្ណុ

ព្រះវិស្ណុ មានអវតារទាំងអស់ចំនួនដប់ ដែលប្រាំអវតារជាសត្វ និងប្រាំអវតារទៀតជាមនុស្សដែលគេបានស្គាល់ថាជាទសអវតារ (“ទសៈ” ជាភាសាសំស្ក្រឹត ប្រែថាដប់)៖

1. មត្ស្យា ជាត្រីដែលបានជួយជីវិតស្ដេចមនុ ឲ្យរួចពីទឹកជំនន់។

2. កូម៌ៈ (កូ-រ-ម័ក) ជាអណ្ដើកដែលបានធ្វើជា កំណល់ទ្រភ្នំមន្ទរៈ ពេលកូរសមុទ្រទឹកដោះ។

3. វរាហៈ ជាជ្រូកព្រៃ ដែលបានជួយលោកឲ្យផុតពីការជិះជាន់ សង្កត់សង្កិនរបស់ហិរណយក្ស។

4. នរសិង្ហ ជាមនុស្សក្បាលតោ ដែលបានសម្លាប់ យក្សឈ្មោះ ហិរណកសិបុ។

5. វាមនៈ មនុស្សតឿ ដែលបានរំដោះលោក ដោយសុំដីបីជំហាន ពីយក្សពាលី។

6. បរសុរាម ជាព្រះរាមកាន់ពូថៅ ដែលបានរំដោះពួកព្រាហ្មណ៍ ពីពួកក្សត្រិយៈកំណាច។

7. ព្រះរាម ជាតួអង្គក្នុងរឿងរាមាយណៈ ដែលបានសម្លាប់ យក្សឈ្មោះក្រុងរាពណ៍។

8. ក្រឹស្ណៈ ជាមនុស្សសម្បុរខ្មៅ ដែលបានសម្រេចស្នាដៃជាច្រើន។

9. ពុទ្ធៈ គឺព្រះពុទ្ធ ដែលពួកហិណ្ឌូបញ្ចូលជាអវតារព្រះវិស្ណុ ដើម្បីអូសទាញពុទ្ធបរិស័ទ។

10. កល្ហិន ជាមនុស្សក្បាលសេះ ដែលនឹងមកដល់ក្នុងអនាគត ដើម្បីរៀបចំច្បាប់ទម្លាប់ឡើងវិញ។


រេ្យបរេ្យងដោយលោក ចាប​ ពិន មុនី​ សីហ: នាឆ្នាំ ២០១៣

No comments:

Post a Comment